ការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើ-ចំណាប់អារម្មណ៍ តាមរយៈ AngkorGames
មគ្គុទ្ទេសក៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន
ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនផ្តល់ឱ្យអ្នកប្រើប្រាស់នូវការផ្សាយពាណិជ្ជកម្មដែលមានសារៈប្រយោជន៍ដោយផ្អែកលើប្រវត្តិនៃការចូលមើល, កំណត់ហេតុសកម្មភាព, និង ប្រវត្តិស្វែងរករបស់ពួកគេ (តទៅនេះហៅថា 'អាកប្បកិរិយាព័ត៌មាន') នៅលើសេវាកម្ម។ ក្រុមហ៊ុន Union Mobile Co., Ltd. ប្រើប្រាស់ 'លេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្ម' ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវ ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈសមស្រប។ លេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មនេះ គឺ ជាឧបករណ៍កំណត់អត្តសញ្ញាណដែលចេញដោយប្រព័ន្ធប្រតិបត្តិការចល័ត (OS) ហើយត្រូវបានប្រើ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
ការពារព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន
ក្រុមហ៊ុន Union Mobile Co., Ltd. ផ្តល់តម្លៃយ៉ាងខ្ពស់ដល់ព័ត៌មានអ្នកប្រើប្រាស់ទាំងអស់។ យើងខ្ញុំមិនប្រមូលព័ត៌មានរសើបដែលអាចមានការរំលោភបំពានយ៉ាងខ្លាំងទៅលើសិទ្ធិ, ផលប្រយោជន៍, ឬឯក ជនភាពរបស់អ្នកប្រើប្រាស់នោះទេ, និងមិនរួមបញ្ចូលគ្នានូវអាកប្បកិរិយាព័ត៌មានដែលប្រមូលបាន តាមរយៈលេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។ អាកប្បកិរិយាព័ត៌មានដែលប្រមូលបាន តាមរយៈលេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានរក្សាទុករហូតដល់ 120ថ្ងៃ ក្នុងគោលបំណង ផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងមាតិកាទៅតាមតម្រូវការរបស់អតិថិជន ដោយផ្អែកលើលក្ខណៈ ប្រជាសាស្រ្ត, ការប៉ាន់ស្មានភេទ, ក្រុមអាយុ, និងចំណាប់អារម្មណ៍, ហើយបន្ទាប់មកត្រូវបានបំផ្លាញ ចោលដោយប្រើវិធីសាស្រ្តបច្ចេកទេស ដែលការពារពីការស្តារទិន្នន័យ ឬបង្កើតឡើងវិញនូវព័ត៌មាន ទាំងអស់នេះ។ ក្រុមហ៊ុន Union Mobile Co., Ltd. មិនប្រមូលព័ត៌មានដូចជា កំណត់ហេតុពីសកម្មភាព សេវាកម្មអនឡាញដែលប្រើប្រាស់ជាចម្បងដោយកុមារដែលមានអាយុក្រោម 14ឆ្នាំនោះទេ ហើយក៏ មិនផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនដល់កុមារដែលកំណត់ឃើញថា មានអាយុក្រោម 14ឆ្នាំ ផងដែរ។
របៀបកំណត់ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន
អ្នកប្រើប្រាស់អាចទប់ស្កាត់ពីការទទួលយកនូវការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនបានគ្រប់ពេលវេលា, ហើយនៅពេលដែលបានធ្វើការទប់ស្កាត់, ការផ្សព្វផ្សាយនេះ នឹងមិនត្រូវ បានបង្ហាញអោយឃើញទៀតទេ។ ប្រសិនបើអ្នកមិនចង់ ឃើញនូវការផ្សព្វផ្សាយបែបនេះក្នុងកម្មវិធី ទូរស័ព្ទទេ អ្នកអាចបិទនូវការកំណត់យកអំពីការផ្សព្វផ្សាយបែបនេះបាន ដោយយោងទៅតាមការ ណែនាំដូចខាងក្រោមសម្រាប់ប្រព័ន្ធ OS នីមួយៗ:
ប្រព័ន្ធ Android សូមចូលទៅកាន់ម៉ឺនុយ ការកំណត់របស់ Google, ចុចយក ម៉ឺនុយការផ្សាយពាណិជ្ជកម្ម, ហើយ ដកការជ្រើសរើស ចេញពីការកំណត់នូវការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន
ប្រព័ន្ធ iOS សូមចូលទៅកាន់ម៉ឺនុយ ការកំណត់, ចុចយក ម៉ឺនុយឯកជនភាព, ចុចយក ម៉ឺនុយការផ្សព្វ ផ្សាយពាណិជ្ជកម្ម, ហើយដកការជ្រើសរើស ចេញពីដែនកំណត់នៃការតាមដានអំពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម
ប្រតិបត្តិករប្រមូលអាកប្បកិរិយាព័ត៌មាន៖ គឺ ក្រុមហ៊ុន Union Mobile Co., Ltd.
ប្រភេទនៃអាកប្បកិរិយាព័ត៌មានដែលត្រូវបានប្រមូល៖ ប្រវត្តិនៃការចូលមើលសេវាកម្មរបស់អ្នកប្រើ ប្រាស់, កំណត់ហេតុសកម្មភាព និងប្រវត្តិនៃការស្វែងរក
វិធីសាស្រ្តប្រមូលអាកប្បកិរិយាព័ត៌មាន៖ ប្រមូល និងបញ្ជូនដោយស្វ័យប្រវត្តិក្នុងអំឡុងពេលដែលអ្នក ប្រើប្រាស់បានប្រើនូវសេវាកម្មនិមួយៗ
គោលបំណងនៃការប្រមូលអាកប្បកិរិយាព័ត៌មាន៖ ដើម្បីផ្តល់នូវការផ្សាយពាណិជ្ជកម្ម និងមាតិកាទៅ តាមតម្រូវការរបស់អតិថិជនដោយផ្អែកលើលក្ខណៈប្រជាសាស្រ្ត, ការប៉ាន់ស្មានភេទ, ក្រុមអាយុ, និងចំណាប់អារម្មណ៍
រយៈពេលរក្សាទុកនូវរបាយការណ៍អាកប្បកិរិយាព័ត៌មាន៖ ធ្វើការរក្សាទុកបានរយៈពេល 180ថ្ងៃ ហើយ បន្ទាប់មកត្រូវបានបំផ្លាញចោលទាំងស្រុង ឬអាចរក្សាទុកដាច់ដោយឡែកមួយ ដែលប្រើនូវវិធីសាស្ត្រ ការពារ ពីការស្តារទិន្នន័យឡើងវិញ
របៀបដែលអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងបាន៖
ប្រព័ន្ធ Android សូមចូលទៅកាន់ ការកំណត់ Google > ការផ្សព្វផ្សាយពាណិជ្ជកម្ម > បដិសេធ ចំណាប់អារម្មណ៍-លើការផ្សព្វផ្សាយពាណិជ្ជកម្ម
ប្រព័ន្ធ iOS សូមចូលទៅកាន់ ការកំណត់ > ឯកជនភាព > ការផ្សព្វផ្សាយពាណិជ្ជកម្ម > កំណត់ ការតាមដាននូវការផ្សព្វផ្សាយពាណិជ្ជកម្ម
អ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈ៖ សេវាកម្មអតិថិជន AngkorGames អ៊ីមែល (Games@angkorlifes.com)