គោលការណ៍ប្រតិបត្តិការសេវាកម្មចល័ត AngkorGames
មាត្រា 1 (គោលការណ៍មូលដ្ឋាន)
គោលការណ៍ប្រតិបត្តិការនេះមានគោលបំណងផ្តល់សេវាកម្មដោយរលូនដល់សមាជិក និងការពារសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់សេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន Union Mobile Co., Ltd (តទៅនេះហៅថា "ក្រុមហ៊ុន") ។
ក្រុមហ៊ុនសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថា សមាជិកអាចប្រើ ប្រាស់សេវាកម្មដែលមានបានយ៉ាងល្អបំផុត ហើយសមាជិកគួរតែដឹងអំពីគោលការណ៍ ប្រតិបត្តិការ ដើម្បីជៀសវាងនូវគុណវិបត្តិណាមួយដែលអាចកើតមានឡើង។
ក្រុមហ៊ុនអាចផ្លាស់ប្តូរគោលការណ៍ប្រតិបត្តិការ ហើយនឹងប្រកាសអំពីការផ្លាស់ប្តូរបែប នេះយ៉ាងហោចណាស់ 7ថ្ងៃ ជាមុន (ឬ 30ថ្ងៃ ជាមុន សម្រាប់ការផ្លាស់ប្តូរដែលមិន អំណោយផល ឬមានសារៈសំខាន់ចំពោះសមាជិក) តាមរយៈ សេវាកម្មហ្គេម និងឆានែល ផ្លូវការ (AngkorLife)។
បញ្ហាដែលមិនត្រូវបានបញ្ជាក់នៅក្នុងគោលការណ៍ប្រតិបត្តិការនេះ នឹងត្រូវបានដោះ ស្រាយដោយយោងទៅតាមលក្ខខណ្ឌនៃសេវាកម្មចល័តរបស់ក្រុមហ៊ុន, ច្បាប់ពាក់ព័ន្ធ, និងការអនុវត្តអាជីវកម្មទូទៅ។
មាត្រា 2 (សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក)
សមាជិកមានសិទ្ធិទទួលបាននូវសេវាកម្មដោយរលូនពីក្រុមហ៊ុន ហើយមានលក្ខខណ្ឌមួយ ចំនួន ដែលពួកគេត្រូវអនុវត្តតាម។
សមាជិកត្រូវតែគោរពតាមលក្ខខណ្ឌនៃសេវាកម្មហ្គេមរបស់ក្រុមហ៊ុន និងគោលការណ៍ ប្រតិបត្តិការនេះ ហើយការបំពានអាចបណ្តាលឱ្យមានការរឹតបន្តឹងទៅលើការប្រើប្រាស់ សេវាកម្មនេះផងដែរ។
សមាជិកត្រូវតែចុះឈ្មោះជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេនៅពេលដែលចូលរួម ហើយក្រុមហ៊ុនមិនអាចការពារសម្រាប់ការខូចខាតដែលកើតឡើងពីការប្រើប្រាស់នូវព័ត៌ មានផ្ទាល់ខ្លួនរបស់នរណាម្នាក់ ឬការចុះឈ្មោះព័ត៌មានមិនពិតនោះទេ។ ពួកគេក៏ទទួល ខុសត្រូវចំពោះបញ្ហានានាដែលកើតឡើង ពីការប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួនខុសនោះ ដែរ។
សមាជិកមិនអាចចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មដោយប្រើ មាតិកានៃសេវាកម្មដែល គ្មានការយល់ព្រមជាមុនពីក្រុមហ៊ុននោះទេ។
សមាជិកមិនអាចប្រើប្រាស់, ថតចម្លង, ផលិតឡើងវិញ, កែប្រែ, បកប្រែ, បោះពុម្ពផ្សាយ, ការចាក់ផ្សាយ, ឬបើមិនដូច្នេះទេ ប្រើប្រាស់ព័ត៌មានដែលទទួលបានពីសេវាកម្ម, ហើយក៏ មិនផ្តល់វាទៅឱ្យអ្នកផ្សេងដោយគ្មានការយល់ព្រមពីក្រុមហ៊ុនជាមុននោះឡើយ។
ប្រសិនបើសមាជិករកឃើញភាពងាយរងគ្រោះ (កំហុស, ការលួចគណនី, កម្មវិធីខុស ច្បាប់ ។ល។) កើតមានឡើងនៅក្នុងហ្គេម, ពួកគេត្រូវតែរាយការណ៍ និងជូនដំណឹងតាម រយៈសេវាកម្មអតិថិជន (ឧ. ការសាកសួរ 1:1) ហើយអាចនឹងត្រូវទទួលរងនូវពិន័យដែល បានកំណត់ក្នុងគោលការណ៍ប្រតិបត្តិការនេះ ប្រសិនបើពួកគេកេងប្រវ័ញ្ច ឬធ្វើការចែក រំលែកទាំងអស់នេះសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។
សមាជិកត្រូវទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលកើតឡើង ពីការប្រើប្រាស់កម្មវិធី ដែលមិនត្រូវបានផ្តល់ជាផ្លូវការពីក្រុមហ៊ុន។
ប្រសិនបើសមាជិកជួបប្រទះការប្រព្រឹត្តិដោយអយុត្តិធម៌ ឬមានបញ្ហាក្នុងអំឡុងពេលប្រើ ប្រាស់សេវាកម្ម, ពួកគេអាចសាកសួរ និងស្នើសុំការកែតម្រូវតាមរយៈឆានែលផ្លូវការរបស់ ក្រុមហ៊ុន ដូចជាធ្វើការទំនាក់ទំនងមកកាន់សេវាកម្មអតិថិជនជាដើម។
សមាជិកអាចធ្វើការសាកសួរទាក់ទងនឹងសេវាកម្មតាមរយៈមធ្យោបាយដូចខាងក្រោម៖
ការសាកសួរសេវាកម្មអតិថិជនក្នុងហ្គេម 1:1
ក្រុមហ៊ុននឹងឆ្លើយតបដោយស្មោះចំពោះការសាកសួរ និងការផ្ដល់នូវមតិយោបល់របស់ អតិថិជន ប៉ុន្តែសូមអធ្យាស្រ័យចំពោះការឆ្លើយតបដែលអាចនឹងមានការពន្យារពេល អាស្រ័យលើបរិមាណ និងខ្លឹមសារនៃការសាកសួរដែលក្រុមហ៊ុនទទួលបាន។
មាត្រា 3 (ការគ្រប់គ្រងគណនី)
សមាជិកត្រូវគ្រប់គ្រងគណនីផ្ទាល់ខ្លួនរបស់ពួកគេដោយផ្ទាល់។
សមាជិកអាចការពារព័ត៌មានរបស់ពួកគេពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត, ដូចជា ការលួចយកគណនី, ដោយធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ក្នុងគណនីរបស់ពួកគេទៀងទាត់។
ការចែករំលែក, ការជួញដូរ, ឬការផ្ទេរទិន្នន័យហ្គេម (គណនី និងវត្ថុ) តាមរយៈវិធីសាស្ត្រ មិនប្រក្រតី មិនត្រូវបានទទួលស្គាល់ទេ, ហើយភ្នាក់ងារជំនួយមិនអាចផ្តល់ជូនសម្រាប់ បញ្ហា (ឧ. ការក្លែងបន្លំ, ការលួចគណនី) ដែលកើតឡើងពីសកម្មភាពបែបនេះទេ។
ការប៉ុនប៉ងជួញដូរទិន្នន័យហ្គេម (គណនី និងវត្ថុ) ជាមួយអ្នកដទៃជាសាច់ប្រាក់ ឬទំនិញ អាចបណ្តាលឱ្យមានការដកហូតសិទ្ធិសេវាកម្ម, ហើយភ្នាក់ងារជំនួយមិនអាចផ្តល់ជូន សម្រាប់បញ្ហាដែលកើតឡើងពីសកម្មភាពបែបនេះទេ។ លើសពីនេះ, ទំនួលខុសត្រូវទាំង អស់សម្រាប់បញ្ហាដែលកើតមានឡើងពីការចែករំលែកគណនី ឬប្រតិបត្តិការជាសាច់ ប្រាក់/ទំនិញ គឺស្ថិតនៅលើបុគ្គលដែលបានចុះឈ្មោះគណនី ជាអ្នកទទួលខុសត្រូវ។
សកម្មភាពលួចយកលេខទូរស័ព្ទ, គណនី។ល។ របស់ភាគីទីបី, អាចប្រឈមនឹងការកាត់ ពិន័យតាមច្បាប់ពាក់ព័ន្ធ។
"ក្រុមហ៊ុន" មិនធ្វើការស្នើសុំព័ត៌មានផ្ទាល់ខ្លួន (ដូចជាព័ត៌មានលម្អិតផ្ទាល់ខ្លួន) ពីអតិថិជន នោះទេ។ សូមមានការប្រុងប្រយ័ត្នចំពោះ ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនដោយបុគ្គល ក្លែងបន្លំជាប្រតិបត្តិករ ឬជាមន្ត្រីរបស់ក្រុមហ៊ុន។
មាត្រា 4 (វិធានការរឹតបន្តឹងក្នុងការប្រើប្រាស់សេវាកម្ម)
ក្រុមហ៊ុនអាចដាក់កម្រិតលើការប្រើប្រាស់សេវាកម្មសម្រាប់សមាជិកដែលរំខានដល់ដំណើរការហ្គេម ឬចូលរួមក្នុងអាកប្បកិរិយាដែលប៉ះពាល់ដល់សីលធម៌ និងទំនៀមទម្លាប់ សាធារណៈ ដើម្បីផ្តល់ជូននូវសេវាកម្មដោយរលូនដល់អតិថិជន។
ប្រសិនបើអ្នកបំពានលើលក្ខណៈវិនិច្ឆ័យដែលបានបញ្ជាក់នៅក្នុងគោលការណ៍ប្រតិបត្តិ ការ អ្នកអាចត្រូវបានដាក់កម្រិតក្នុងការប្រើប្រាស់សេវាកម្ម ហើយក្រុមហ៊ុននឹងជូនដំណឹង ដល់សមាជិកមុនពេលចាត់វិធានការរឹតបន្តឹងនេះ។ ទោះយ៉ាងណាក៏ដោយ, ក្នុងករណី ដែលត្រូវចាត់វិធានការជាបន្ទាន់, ការជូនដំណឹងនេះ អាចត្រូវបានធ្វើឡើងនៅពេល ក្រោយ។
លក្ខណៈវិនិច្ឆ័យសម្រាប់ការរឹតបន្តឹងលើការប្រើប្រាស់សេវាកម្ម យោងទៅតាមគោល ការណ៍ប្រតិបត្តិការ អនុវត្តតាមស្ដង់ដារដាក់ពិន័យ។
<គំនូសតាងស្តង់ដារនៃការដាក់ពិន័យ>
ប្រភេទ៖ ការប្រើប្រាស់ភាសាមិនសមរម្យ (អាកប្បកិរិយាមិនសមរម្យ)
ខ្លឹមសារ៖
ការប្រើប្រាស់ភាសាមិនសមរម្យ រួមមានពាក្យអសុរស, ការប្រើពាក្យប្រមាថ, ឬពាក្យជេរ ប្រមាថ, ពាក្យអាសអាភាស ឬសកម្មភាពដែលបង្កឱ្យមានការអាម៉ាស់ផ្លូវភេទ, ការប្រមាថ ឬមតិមើលងាយទៅកាន់តំបន់ជាក់លាក់ណាមួយ, សាសនា, ពូជសាសន៍, ពិការភាព, ការ គំរាមកំហែង ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើអ្នកដ៏ទៃ, ផ្ញើសារឥតបានការលើ ខ្លឹមសារដដែលៗម្តងហើយម្តងទៀត, និងសកម្មភាពទាំងឡាយណាដែលបង្កឱ្យមានភាព មិនប្រក្រតី ឬការមិនពេញចិត្តចំពោះអ្នកដទៃ ឬអ្នកប្រើប្រាស់ផ្សេងទៀត។
ចំណាំ៖ សកម្មភាពនេះនឹងត្រូវធ្វើឡើងដោយគ្មានការព្រមានជាមុនទេ សម្រាប់ការប្រើ ប្រាស់ភាសាដែលមិនសមរម្យទាំងនេះ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1- ផ្អាក 3ថ្ងៃ, លើកទី2 - ផ្អាក 7ថ្ងៃ, លើកទី3 - ផ្អាក 15ថ្ងៃ, លើកទី4 - ផ្អាក 30ថ្ងៃ
ប្រភេទ៖ ការប្រើប្រាស់ឈ្មោះមិនសមរម្យ
ខ្លឹមសារ៖
ការប្រើឈ្មោះមិនសមរម្យ សំដៅលើទង្វើនៃការប្រើប្រាស់ឈ្មោះណាមួយដែលស្ថិតនៅ ក្រោមឧទាហរណ៍ដែលមានរៀបរាប់ក្នុងមាត្រា5 ចំណុចទី2 នៃគោលការណ៍ដាក់ឈ្មោះ។
ចំណាំ៖ នៅពេលមានការរាវរក/ការរាយការណ៍ អំពីការប្រើប្រាស់ឈ្មោះមិនសមរម្យនេះ, ការចូលទៅប្រើតួអក្សរអាចត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្ន, ហើយការប្តូរឈ្មោះអាច ត្រូវបានអនុវត្ត ផងដែរ។
ការប្រើឈ្មោះមិនសមរម្យម្តងហើយម្តងទៀត អាចនឹងបណ្តាលឱ្យមានពិន័យដែលអនុ វត្តចំពោះ "ការប្រើប្រាស់នូវភាសាមិនសមរម្យ" បែបនេះកើតឡើង។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី 1 - ធ្វើការព្រមាន, លើកទី2 - ផ្អាក 3ថ្ងៃ, លើកទី3 - ផ្អាក 7ថ្ងៃ, លើកទី4 - ផ្អាក 15ថ្ងៃ
ប្រភេទ៖ ការជួញដូរ ប្រាក់-ពិតប្រាកដ (រួមទាំងការផ្សាយពាណិជ្ជកម្ម)
ខ្លឹមសារ៖
ការជួញដូរ ប្រាក់-ពិតប្រាកដ សំដៅលើការប៉ុនប៉ង ឬសកម្មភាពដើម្បីរកប្រាក់ពីទិន្នន័យ ហ្គេម ដូចជាគណនី និងវត្ថុហ្គេម, ការផ្សាយពាណិជ្ជកម្មរួមមានទាំងលេខទូរស័ព្ទនៅក្នុង ប្រូហ្វាលហ្គេម/ជីវវិទ្យា, ការជួញដូរនៅ ក្នុង-ហ្គេម សម្រាប់សាច់ប្រាក់/ទំនិញ, ការផ្សាយ ពាណិជ្ជកម្មដោយចេតនាពីប្រាក់ចំណេញនៅក្នុងហ្គេម, និងការប្រគល់ គណនី/តួអង្គ សម្រាប់ តម្លើង-កម្រិតហ្គេម ជាថ្នូរនឹងទំនិញ ឬសេវាកម្មពិតនៅខាងក្រៅ។
ចំណាំ៖ ការផ្សាយពាណិជ្ជកម្មដើម្បីរកប្រាក់ចំណេញនឹងនាំឱ្យមាន 'ការដាក់កម្រិតលើ សេវាកម្មជាអចិន្រ្តៃយ៍' ពីកំហុសដំបូង។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាក 3ថ្ងៃ, លើកទី2 - ផ្អាក 15ថ្ងៃ, លើកទី3 - ផ្អាក 30ថ្ងៃ, លើកទី4 - ផ្អាកជាអចិន្ត្រៃយ៍
ប្រភេទ៖ ការចូលទៅរំខាននៅក្នុងដំណើរការហ្គេម
ខ្លឹមសារ៖
ការចូលទៅរំខានដល់ដំណើរការហ្គេម រួមមានការកេងប្រវ័ញ្ចប្រព័ន្ធហ្គេមដើម្បីរារាំងដំណើរ ការហ្គេមប្រក្រតីរបស់អ្នកប្រើប្រាស់ផ្សេងទៀត, បង្កគ្រោះថ្នាក់ម្តងហើយម្តងទៀត ដល់អ្នក លេងហ្គេមផ្សេងទៀត, និងបង្កការខូចខាតដោយចេតនាដល់បទពិសោធន៍របស់អ្នកលេង ហ្គេមដទៃទៀត។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ធ្វើការព្រមាន, លើកទី2 - ផ្អាក 3ថ្ងៃ, លើកទី3 - ផ្អាក 7ថ្ងៃ, លើកទី4 - ផ្អាក 30ថ្ងៃ
ប្រភេទ៖ ការរំខាននៃសេវាប្រតិបត្តិការ
មាតិកា៖
ការរំខានដល់សេវាប្រតិបត្តិការរួមមាន ការពន្យារពេលប្រក្រតី ដល់សេវាកម្មអតិថិជនជា មួយនឹងរបាយការណ៍មិនពិត, ការរាយការណ៍មិនពិតអំពីអតិថិជនផ្សេងទៀត, រាយការណ៍ មិនពិតអំពីការលួចគណនី, ការបញ្ជូនសំណួរពាក់ព័ន្ធ នឹងការបៀតបៀនផ្លូវភេទ, បង្កើន ចំណង់ផ្លូវភេទ, ឬការប្រើពាក្យអសុរសឥតឈប់ឈរ, ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែល មិនបានប្រកាស, និងសកម្មភាពទាំងអស់ដែលជំរុញដល់ការលេងជាល្បែងស៊ីសងនៅក្នុង ហ្គេម។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាក 1ថ្ងៃ, លើកទី2 - ផ្អាក 3ថ្ងៃ, លើកទី3 - ផ្អាក 15ថ្ងៃ, លើកទី4 - ផ្អាក 30ថ្ងៃ
ប្រភេទ៖ ការលួចយកគណនី
ខ្លឹមសារ៖
ការលួចយកគណនីសំដៅលើការប្រើប្រាស់គណនីរបស់អតិថិជនផ្សេងទៀត, ការទទួល បានដោយបំពាន នូវទំនិញ និងរូបិយប័ណ្ណរបស់អតិថិជនផ្សេង, ការចូលរួមក្នុងការលួច យកគណនីដោយចេតនា, និងការបង់ប្រាក់ដែលគ្មានការអនុញ្ញាតដោយប្រើប័ណ្ណឥណ ទានរបស់នរណាម្នាក់ផ្សេងទៀត ដែលមិនមែនជារបស់ខ្លួនឯង។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ប្រភេទ៖ ការរំលោភបំពាន/ការកេងប្រវ័ញ្ច
ខ្លឹមសារ៖
ការរំលោភបំពាន/ការកេងប្រវ័ញ្ច សំដៅលើការកេងប្រវ័ញ្ចប្រព័ន្ធនៅក្នុង-ហ្គេម ដើម្បីផល ប្រយោជន៍អយុត្តិធម៌, ដែលបង្កគ្រោះថ្នាក់ដល់អតិថិជនផ្សេងទៀតតាមរយៈវិធីសាស្ត្រមិន ប្រក្រតី, ការប្រើកំហុសដើម្បីរកប្រាក់ចំណេញ និងប៉ះពាល់ដល់តុល្យភាព ឬប្រព័ន្ធនៃ ហ្គេម, និងការឃុបឃិតគ្នា ឬរៀបចំប្រព័ន្ធហ្គេម ឬលទ្ធផលនៃព្រឹត្តិការណ៍ជាមួយអតិថិជន ផ្សេងទៀត។
ចំណាំ៖ ការរកឃើញ និងមិនរាយការណ៍អំពីការរំលោភបំពាន ឬកេងប្រវ័ញ្ចប្រព័ន្ធក៏អាច បណ្តាលឱ្យមានការដាក់ពិន័យផងដែរ។ ការលេងហ្គេមដែលខុសពីប្រក្រតី អាចនាំឱ្យមាន ការរឹតបន្តឹងដល់ការចូលប្រើគណនីជាបណ្តោះអាសន្នសម្រាប់ការស៊ើបអង្កេត។ ប្រសិនបើ មានករណីធ្ងន់ធ្ងរ, 'ការរឹតបន្តឹងសេវាកម្មជាអចិន្ត្រៃយ៍' អាចត្រូវបានអនុវត្តចាប់តាំងពីមាន កំហុសជាលើកដំបូងផងដែរ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាក 15ថ្ងៃ, លើកទី2 - ផ្អាកជាអចិន្ត្រៃយ៍
ប្រភេទ៖ ការប្រើប្រាស់ និងការចែកចាយនូវកម្មវិធីខុសច្បាប់
ខ្លឹមសារ៖
ការប្រើប្រាស់ និងការចែកចាយកម្មវិធីខុសច្បាប់ រួមមានការប្រើប្រាស់កម្មវិធីដែលគ្មានការ អនុញ្ញាត ដែលធ្វើឱ្យគាំងសើវើ, ការប្រើប្រាស់ ឬចែកចាយកម្មវិធីដែលមិនបានអនុម័ត ដើម្បីចែករំលែកជាមួយអតិថិជនផ្សេងទៀត, និងការកែប្រែ/ផ្លាស់ប្តូរ ប្រព័ន្ធហ្គេមតាម រយៈវិធីសាស្ត្រមិនប្រក្រតី។
ចំណាំ៖ កម្មវិធីខុសច្បាប់សំដៅលើកម្មវិធីទាំងអស់ដែលមិនបានអនុម័តពីក្រុមហ៊ុន ហើយ បើកដំណើរការមិនប្រក្រតីនៅក្នុងហ្គេម ដែលក្រៅពីដំណើរការជាធម្មតាដែលមាននៅក្នុង ហ្គេម។ ការប្រើប្រាស់កម្មវិធីបែបនេះ អាចបណ្តាលឱ្យមានការរឹតបន្តឹងក្នុងការចូលលេង ហ្គេមផងដែរ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ប្រភេទ៖ ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន
ខ្លឹមសារ៖
ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនសំដៅទៅលើសកម្មភាពនៃការផ្សព្វផ្សាយព័ត៌មានផ្ទាល់ ខ្លួនរបស់នរណាម្នាក់។
ប្រសិនបើមានករណីធ្ងន់ធ្ងរ, ក្រុមហ៊ុនអាចស្នើសុំការស៊ើបអង្កេតពីអាជ្ញាធរផ្នែកច្បាប់ ដោយផ្ទាល់។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ប្រភេទ៖ ដំណើរការហ្គេមមិនប្រក្រតី
ខ្លឹមសារ៖
ដំណើរការហ្គេមមិនប្រក្រតី រួមបញ្ចូលទាំងសកម្មភាពក្បួនលេងហ្គេមលើសពីប្រតិបត្តិការ, ប្រើប្រាស់មុខងារម៉ាក្រូដែលមិនបានផ្ដល់ឱ្យ ឬស្រដៀង នឹងប៉ះពាល់ដល់តុល្យភាពហ្គេម ឬអតិថិជនផ្សេងទៀត។
ការចែករំលែកវិធីសាស្រ្តនៃដំណើរការហ្គេមមិនប្រក្រតី ក៏អាចបណ្តាលឱ្យមានការដាក់ ពិន័យផងដែរ។ កំណត់ត្រាហ្គេមក្រៅពីប្រព័ន្ធប៉ារ៉ាម៉ែត្រប្រក្រតី អាចនាំឱ្យមានការដាក់ ពិន័យដោយមិនគិតពីចេតនា។ ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈដំណើរការ មិនប្រ ក្រតីទាំងនេះ អាចត្រូវបានដកហូតយកវិញ ឬព័ត៌មានហ្គេមត្រូវបានផ្លាស់ប្តូរទាំងស្រុង។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ប្រភេទ៖ ប្រតិបត្តិការយុទ្ធសាស្រ្ត
ខ្លឹមសារ៖
ប្រតិបត្តិការយុទ្ធសាស្រ្តនេះសំដៅលើការរៀបចំ, ការប្រើប្រាស់សមូហភាព ឬការប៉ុនប៉ង ប្រើប្រាស់សេវាកម្មហ្គេមដើម្បីទទួលបានប្រាក់ចំណេញតាមរយៈការទិញ, ការផ្ទេរ, ឬការរក ប្រាក់ពីហ្គេម, ប្រើប្រាស់គណនីច្រើននៅលើឧបករណ៍តែមួយ ឬពីជួរ IP ដែលនៅជាប់គ្នា, មានសណ្ឋានជាល្បែងស៊ីសង, ប្រើប្រាស់កម្មវិធីខុសច្បាប់ ឬការប្រមូលវត្ថុនៅក្នុងគណនី ជាក់លាក់ណាមួយ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ប្រភេទ៖ ការក្លែងបន្លំជាប្រតិបត្តិករ (រួមទាំងក្លែងបន្លំជាបុគ្គលិករបស់ក្រុមហ៊ុន)
ខ្លឹមសារ៖
ការក្លែងខ្លួនជាប្រតិបត្តិករដើម្បីបញ្ឆោតអ្នកដទៃ ដោយប្រើ blogs/រូបភាព មិនពិត ដើម្បីក្លែង បន្លំជាក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាក 15ថ្ងៃ, លើកទី2 - ផ្អាកជាអចិន្ត្រៃយ៍
ប្រភេទ៖ ការក្លែងបន្លំ (រួមទាំងការប៉ុនប៉ងក្លែងបន្លំ)
ខ្លឹមសារ៖
ការក្លែងបន្លំ ឬការប៉ុនប៉ងក្លែងបន្លំ សំដៅលើការបញ្ឆោតអ្នកដទៃដើម្បី ឬប៉ុនប៉ងបញ្ឆោត ដើម្បីទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌នៅក្នុងហ្គេម។ ខណៈពេលដែលគណនី ដែលរងផលប៉ះពាល់ដោយការក្លែងបន្លំផ្ទាល់ខ្លួនប្រហែលជាមិនអាចយកមកវិញបាន, ហើយគណនីដែលបំពានលើនេះអាចត្រូវបានដាក់ពិន័យ។ ប្រសិនបើមានករណីធ្ងន់ធ្ងរ, សកម្មភាពផ្លូវច្បាប់អាចត្រូវបានស្នើសុំផងដែរ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាក 15ថ្ងៃ, លើកទី2 - ផ្អាកជាអចិន្ត្រៃយ៍
ប្រភេទ៖ ការបំពានលើប្រព័ន្ធទូទាត់
ខ្លឹមសារ៖
ការរំលោភបំពានលើប្រព័ន្ធទូទាត់រួមមាន ការបំពានលើការបង្វិលសងប្រាក់វិញ ឬដំណើរ ការលុបចោលការទូទាត់នៃហាងទីផ្សារបើកចំហ និងការផ្សព្វផ្សាយ/ការចែករំលែក នូវការ អនុវត្តកិច្ចបំពានបែបនេះ។
ការលុបចោលនូវការទូទាត់គួរតែដំណើរការតាមនីតិវិធីជាធម្មតា ទៅតាមរយៈពេលនៃការ សាកសួរ 1:1 ។ ប្រសិនបើមានករណីធ្ងន់ធ្ងរ, សកម្មភាពផ្លូវច្បាប់អាចត្រូវបានស្នើសុំផង ដែរ។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ផ្អាកជាអចិន្រ្តៃយ៍
ក្រុមហ៊ុនអាចដាក់ពិន័យខ្លាំងជាងអ្វីដែលបានរៀបរាប់ក្នុងតារាងស្ដង់ដារពិន័យទាំងនេះ ដោយអាស្រ័យលើស្ថានភាពនៃការរំលោភបំពាននូវគោលការណ៍ប្រតិបត្តិការ និងលក្ខ ខណ្ឌទាំងនេះ ក៏ដូចជាផលប៉ះពាល់លើសេវាកម្មផងដែរ។
ទោះបីជាមានស្ថានភាពណាមួយមិនត្រូវបានរៀបរាប់ក្នុងតារាងស្ដង់ដារនៃការដាក់ពិន័យខាងលើក៏ដោយ អោយតែជាសកម្មភាពដែលបំពានលើលក្ខខណ្ឌទាំងនេះ ឬច្បាប់ដែល ពាក់ព័ន្ធអាចត្រូវបានដាក់ពិន័យ ដោយយោងទៅតាមករណីធ្ងន់ធ្ងរនៃស្ថានភាពនីមួយៗ ផងដែរ។
ប្រសិនបើការប្រើប្រាស់សេវាកម្មត្រូវបានដាក់កម្រិត អ្នកអាចដាក់ស្នើសុំការជំទាស់តាម រយៈនីតិវិធី ដែលបានបញ្ជាក់នៅខាងក្រោម ក្នុងរយៈពេល 14ថ្ងៃ ចាប់តាំងពីថ្ងៃដែលការ ដាក់កម្រិតនេះ បានអនុវត្ត៖
1: 1 ការសាកសួរ ឬសេវាកម្មអ៊ីម៉ែលសម្រាប់ហ្គេមនីមួយៗ។
ក្រុមហ៊ុនអាចដាក់កម្រិតគណនីជាបណ្តោះអាសន្នរហូតដល់ 7ថ្ងៃ ដោយមិនចាំបាច់ជូន ដំណឹងជាមុននោះទេ ក្នុងករណីចាំបាច់ដែលត្រូវការ ត្រួតពិនិត្យ ស្វែងរកការពិត-ជាបន្ទាន់, ដូចជាការផ្ទៀងផ្ទាត់កំហុស, ការខូចខាតជាក់លាក់, ឬការបំពានគោលការណ៍, ហើយ បន្ទាប់មកអាចលុបចោលការដាក់កម្រិតនេះ ឬបំប្លែងវាទៅជាប្រភេទផ្សេងៗ នៃការដាក់ កម្រិតទាំងនេះផងដែរ។
មាត្រា 5 (គោលការណ៍ដាក់ឈ្មោះ)
គោលការណ៍ដាក់ឈ្មោះអនុវត្តស្មើៗគ្នាចំពោះឈ្មោះទាំងអស់ដែលបានជ្រើសរើសដោយអតិថិជននៅក្នុងហ្គេម រួមទាំងឈ្មោះតួអង្គ, ឈ្មោះហៅក្រៅ, ឈ្មោះបុព្វបុរស ។ល។
សមាជិកមានសេរីភាពក្នុងការប្រើឈ្មោះតួអង្គ, ឈ្មោះហៅក្រៅ, ឈ្មោះបុព្វបុរស ។ល។ ទោះជាយ៉ាងណាក៏ដោយ, ប្រសិនបើការប្រើប្រាស់ឈ្មោះដែលស្ថិតនៅក្រោមប្រភេទខាង ក្រោមត្រូវបានរកឃើញ, ពួកគេអាចត្រូវបានរឹតបន្តឹង ឬផ្លាស់ប្តូរដោយគ្មានការព្រមានជា មុននោះទេ, ហើយក្រុមហ៊ុនអាចចាត់វិធានការចាំបាច់ភ្លាមៗផងដែរ។
※ ជំនួយមិនអាច ត្រូវបានផ្តល់ជូនសម្រាប់ការរអាក់រអួលដែលបណ្តាលមកពីហេតុផលទាំងនេះទេ។
ឈ្មោះដែលអាចបង្កឱ្យមានភាពប៉ះពាល់ដល់អ្នកដទៃ
ឈ្មោះដែលមានពាក្យអសុរស, ពាក្យប្រមាថ, ការផ្សាយពាណិជ្ជកម្ម, ឬខ្លឹមសារនៃការផ្តល់ យោបល់
ឈ្មោះដែលមានការរើសអើងជាតិសាសន៍ ឬផ្លូវភេទ (អាសអាភាស)
ឈ្មោះដែលប្រឆាំងនឹងសង្គម, បង្អាប់ចំពោះសាសនា, ឬក្រុមជាក់លាក់ណាមួយ, បំពាន ច្បាប់ដែលពាក់ព័ន្ធ, ឬពិបាកទទួលយកក្នុងបទដ្ឋានសង្គម
ឈ្មោះដែលទាក់ទងជាមួយ ឬមានបំណងក្លែងបន្លំ, ឈ្មោះក្រុមហ៊ុន, ឈ្មោះហ្គេម, ដែលជា ប្រភពដើមរបស់វា
ឈ្មោះនៃគណនីដែលអាចជំរុញឱ្យមានការជួញដូរប្រាក់ពិតប្រាកដ, វត្ថុ, ឬទិន្នន័យហ្គេម ផ្សេងទៀត
ឈ្មោះដែលអាចធ្វើឱ្យគេយល់ច្រឡំ ឬស្នើឱ្យមានទំនាក់ទំនងជាមួយប្រតិបត្តិករ, អ្នកជំនួយ, GMs ជាដើម។ល។
ឈ្មោះដែលអាចរំលោភបំពានលើពាណិជ្ជសញ្ញា ឬបំពានដល់ការរក្សាសិទ្ធិ របស់ភាគីទីបី
មាត្រា 6 (គោលការណ៍ស្តារទិន្នន័យឡើងវិញ)
ក្រុមហ៊ុនអាចទាញយកទិន្នន័យហ្គេមដែលបាត់ ឬផ្លាស់ប្តូរ (គណនី, វត្ថុ ។ល។) ដោយសារ កំហុសរបស់ក្រុមហ៊ុន (ដូចជាកំហុសខាងបច្ចេកទេស) ក្នុងវិសាលភាពដែលទិន្នន័យ និង ព័ត៌មានអាចត្រូវបានផ្ទៀងផ្ទាត់តាមរយៈទិន្នន័យទាំងនោះ។
សមាជិកត្រូវដាក់សំណើរនូវការស្តារទិន្នន័យឡើងវិញនេះតាមរយៈការសាកសួរ 1:1 ឬវិធី សាស្ត្រដែលបានកំណត់ផ្សេងទៀតក្នុងរយៈពេល 7ថ្ងៃ ចាប់ពីថ្ងៃដែលបញ្ហាបានកើតឡើង ដើម្បីឱ្យការស្តារទិន្នន័យឡើងវិញនេះអាចដំណើការទៅបាន។
ជំនួយក្នុងការស្តារទិន្នន័យឡើងវិញមិនមានទេ នៅក្នុងករណីដូចខាងក្រោម៖
ប្រសិនបើលើសពី 7ថ្ងៃ បានកន្លងផុតទៅចាប់តាំងពីពេលដែលបញ្ហាបានកើតឡើង។
ប្រសិនបើសំណើត្រូវបានធ្វើឡើងតាមរយៈគណនីដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកដែលជួបប្រទះនូវបញ្ហានេះ។
ប្រសិនបើបញ្ហាកើតឡើងដោយសារតែការធ្វេសប្រហែសផ្ទាល់ខ្លួនរបស់សមាជិក ឬការខកខានក្នុងការយល់ដឹងអំពីខ្លឹមសារដែលបានបញ្ជាក់នៅក្នុងគោលការណ៍ប្រតិបត្តិការ, ការជូនដំណឹងដែលបានប្រកាស។ល។
ចំពោះការខាតបង់ដែលកើតឡើងតាមរយៈការប្រើប្រាស់សេវាកម្មហ្គេមជាប្រក្រតី និងមាតិ កា។
ចំពោះការខូចខាតដែលបណ្តាលមកពីការក្លែងបន្លំផ្ទាល់ខ្លួនរវាងបុគ្គល។ ទោះជាយ៉ាងណា ក៏ដោយ, ដើម្បីការពារ ពីការខូចខាតបន្ថែមទៀត គណនីដែលបំពានអាចត្រូវបានធ្វើការ ស៊ើបអង្កេត និងដាក់កម្រិតលើការប្រើប្រាស់សេវាកម្មដោយផ្អែកលើស្តង់ដារពិន័យ។
ប្រសិនបើវាពាក់ព័ន្ធនឹងទិន្នន័យ ឬស្ថានភាពដែលមិនមាននៅក្នុងហ្គេម ឬប្រសិនបើគោល ដៅកំណត់ត្រាផ្ទៀងផ្ទាត់តាមរយៈទិន្នន័យមិនអាចទៅរួច។
ប្រសិនបើគណនីត្រូវបានបិទជាធម្មតា តាមរយៈនីតិវិធី និងដំណើរការទូទៅ។
ប្រសិនបើព័ត៌មានគណនីត្រូវបានបាត់បង់ដោយសារតែការប្រើប្រាស់គណនីរបស់អតិថិ ជន ដោយមិនបានភ្ជាប់វា ហើយបន្ទាប់មក មានការបាត់បង់ឧបករណ៍, ធ្វើការកំណត់ឧប ករណ៍ឡើងវិញ, ឬលុបចោល cache និងទិន្នន័យ។
សម្រាប់ហេតុផលផ្សេងទៀតដែលបានបញ្ជាក់នៅខាងក្រោម "ជាការបដិសេធរបស់ក្រុម ហ៊ុន" នៅក្នុងលក្ខខណ្ឌនៃសេវាកម្មចល័តរបស់ក្រុមហ៊ុន។
ដើម្បីផ្តល់សេវាកម្មហ្គេមដោយរលូន, ក្រុមហ៊ុនអាចមានការផ្លាស់ប្តូរសេវាកម្ម (រួមទាំងការ កែប្រែ, ការប្តូរ, ការលុបចោលតួអង្គ និងវត្ថុ, ព័ត៌មានមាតិកា) ទៅតាមតម្រូវការសម្រាប់ ប្រតិបត្តិការ, ហេតុផលបច្ចេកទេស ឬសមតុល្យ ហើយនឹងមានការប្រកាសអំពីការផ្លាស់ ប្តូរបែបនេះនៅក្នុងសេវាកម្មហ្គេមជាមុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ, ការ ផ្លាស់ប្តូរនេះអាចត្រូវបានធ្វើឡើងដោយមិនចាំបាច់មានការជូនដំណឹងជាមុននោះទេ ក្នុង ករណីជួសជុលកំហុស, ការធ្វើបច្ចុប្បន្នភាពបន្ទាន់, ការផ្លាស់ប្តូរដែលមិនសំខាន់, កំហុសពី ឧបករណ៍សើវើ, មានបញ្ហាសុវត្ថិភាពជាបន្ទាន់ ឬកាលៈទេសៈផ្សេងទៀតដែលមិនអាច ជៀសបាន។ គ្មានការស្តារទិន្នន័យឡើងវិញត្រូវបានផ្តល់ជូនទេ ក្នុងស្ថានភាពទាំងនេះ។
មាត្រា 7 (ជម្លោះរវាងអតិថិជននៅក្នុងហ្គេម)
ក្រុមហ៊ុនមិនធ្វើអន្តរាគមន៍ ឬធ្វើសកម្មភាពក្នុងជម្លោះដែលកើតឡើងរវាងសមាជិកក្នុង អំឡុងពេលលេងហ្គេមនោះទេ។
ទោះបីជាវិវាទឯកជនក៏ដោយ, ប្រសិនបើវាបង្កគ្រោះថ្នាក់ដល់ សមាជិកផ្សេងទៀតដែល មិនបានបញ្ជាក់, ការដាក់ពិន័យអាចនឹងត្រូវធ្វើឡើង។
ប្រសិនបើក្រុមហ៊ុនយល់ថាវិវាទរវាងសមាជិករំខានដល់ការបញ្ជាហ្គេម ឬបំពានលើច្បាប់ ។ល។ វានឹងឆ្លើយតបភ្លាមៗតាមគោលការណ៍ប្រតិបត្តិការនេះ ឬបទបញ្ជា និងបទដ្ឋានទូ ទៅ ដើម្បីការពារដល់សមាជិកដែលល្អ និងគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។
មាត្រា 8 (គោលការណ៍ប្រតិបត្តិការសហគមន៍)
ក្រុមហ៊ុនអនុវត្តតាម "គោលការណ៍ប្រតិបត្តិការសហគមន៍" ដែលបានបង្កើតឡើងដាច់ ដោយឡែកទាក់ទងទៅនឹងសហគមន៍។
ក្រុមហ៊ុនប្រកាសអំពីខ្លឹមសារនៃ "គោលការណ៍ប្រតិបត្តិការសហគមន៍" នៅក្នុងសហគមន៍ ហ្គេមនីមួយៗ។
មាត្រា 9 (គោលការណ៍ស្តីពីការ ការពារសិទ្ធិរបស់អ្នកប្រឹក្សាយោបល់ និងការជ្រៀតជ្រែកការងារ)
នៅក្នុងដំណើរការអនុវត្តការសាកសួរសេវាកម្ម, ក្រុមហ៊ុនអាចធ្វើការព្រមាន, ចាត់វិធានការ រឹតបន្តឹងការលេងហ្គេម, និងកំណត់ ឬបញ្ចប់ការពិគ្រោះយោបល់ ដើម្បីការពារសិទ្ធិរបស់ អ្នកប្រឹក្សាយោបល់ និងដើម្បីធានាបាននូវប្រតិបត្តិការសេវាកម្មឱ្យមានភាពរលូនដូចខាង ក្រោម៖
ប្រភេទ៖ ការប្រើប្រាស់ភាសាមិនសមរម្យ (អាកប្បកិរិយាមិនសមរម្យ)
ខ្លឹមសារ៖
"ការរំលោភលើសិទ្ធិរបស់អ្នកប្រឹក្សាយោបល់ និងការជ្រៀតជ្រែកការងារ" រួមមាន សកម្មភាពដូចខាងក្រោម៖
ការប្រើពាក្យអសុរស, ពាក្យអាសអាភាស, ការវាយប្រហារផ្ទាល់ខ្លួន, ការ បៀតបៀនផ្លូវភេទ, ឬការបង្ហាញពីការគំរាមកំហែងលើប្រធានបទដែលមិន ទាក់ទងនឹងហ្គេម ក្នុងកំឡុងពេលពិគ្រោះយោបល់។
បន្តប្រើពាក្យអសុរស, ពាក្យអាសអាភាស, ការវាយប្រហារផ្ទាល់ខ្លួន ការ បៀតបៀនផ្លូវភេទ ឬបង្ហាញនូវការគំរាមកំហែងក្នុងអំឡុងពេលពិគ្រោះ យោបល់។
ការផ្ញើរូបភាព, វីដេអូ, ឬតំណភ្ជាប់ដែលអាចបណ្តាលឱ្យមានការអាម៉ាស់ផ្លូវ ភេទ ឬស្អប់ខ្ពើម ក្នុងអំឡុងពេលពិគ្រោះយោបល់។
ស្នើសុំការប្រជុំផ្ទាល់ខ្លួន ឬបង្កើតរឿងកំប្លែងអាសអាភាសក្នុងអំឡុងពេល ពិគ្រោះយោបល់។
ទាមទារការពិគ្រោះយោបល់ជាបន្តបន្ទាប់ក្នុងស្ថានភាពដែលការណែនាំ បន្ថែមមិនអាចធ្វើទៅបាន ឬមាតិកាខ្លួនឯងមិនអាចផ្តល់នូវដំបូន្មានបាន ដូច្នេះវាធ្វើឱ្យមានការជ្រៀតជ្រែកដល់ការងារផងដែរ។
ចំណាំ៖ ការពិគ្រោះយោបល់រួមមាន "ការសាកសួរ 1:1, ការប្រឹក្សាយោបល់តាមទូរស័ព្ទ, និងការប្រឹក្សាយោបល់ទល់មុខគ្នា។"
ការសាកសួរដែលមិនពាក់ព័ន្ធនឹងអាកប្បកិរិយាខាងលើ នឹងមានដំណើរការជាប្រក្រតី ដោយគ្មានភាពរអាក់រអួល។
ប្រយោគនេះត្រូវបានបន្ថែមដោយអនុលោមតាមមាត្រា26 ចំណុចទី2 នៃច្បាប់ស្តីពី សុវត្ថិភាពឧស្សាហកម្ម និងសុខភាព ដែលកំណត់វិធានការ ការពារផ្លូវចិត្តសម្រាប់កម្ម ករនិយោជិតទាំងអស់។
រយៈពេលដាក់ពិន័យ (ថ្ងៃ)៖ លើកទី1 - ធ្វើការព្រមាន ឬការបញ្ចប់ការពិគ្រោះយោបល់, លើកទី2 - ផ្អាក 3ថ្ងៃ, លើកទី3 - ផ្អាក 7ថ្ងៃ, លើកទី4 - ផ្អាក 15ថ្ងៃ
នៅក្នុងករណីធ្ងន់ធ្ងរនៃការរំលោភសិទ្ធិទៅលើអ្នកប្រឹក្សាយោបល់ ឬការជ្រៀតជ្រែកក្នុងការ ងារ, ក្រុមហ៊ុនអាចបញ្ចប់នូវការពិគ្រោះយោបល់ ឬដាក់កម្រិតទៅលើការលេងហ្គេមដោយ មិនមានការព្រមានជាមុននោះទេ ហើយមានការដាក់ពិន័យបន្ថែមផងដែរ។
បញ្ជាក់បន្ថែមពីការផ្តល់ជូន គោលការណ៍ប្រតិបត្តិការនេះនឹងត្រូវបានអនុវត្តចាប់ពី
ថ្ងៃទី 8 ខែ កុម្ភៈ ឆ្នាំ 2024 នេះតទៅ។