គោលការណ៍ភាពឯកជនភាពរបស់ AngkorFeed

ប្រភេទព័ត៌មានដែលបានប្រមូល

1.     ព័ត៌មាន និងសកម្មភាពរបស់លោកអ្នក និងអ្នកដទៃទៀត

  • ព័ត៌មាន និងមាតិកាដែលលោកអ្នកត្រូវផ្តល់

    យើងខ្ញុំធ្វើការប្រមូលមាតិកា,  ការទំនាក់ទំនង,  និងព័ត៌មានផ្សេងទៀតដែល លោកអ្នកផ្តល់ឱ្យនៅពេលដែលលោកអ្នកធ្វើការប្រើសេវាកម្មរបស់ AngkorFeed យើងខ្ញុំ, រួមទាំងនៅពេលលោកអ្នកធ្វើការចុះឈ្មោះគណនី, ការបង្កើត ឬចែក រំលែកមាតិកា និងធ្វើការទំនាក់ទំនងជាមួយអ្នកដទៃទៀត។ ទាំងនេះរួមមានព័ត៌ មាននៅក្នុង ឬអំពីមាតិកាដែលលោកអ្នកបានផ្តល់ឱ្យ,  ដូចជាទីតាំងនៃរូបថត, ឬ កាលបរិច្ឆេទរបស់ឯកសារនិមួយៗ។ វាក៏បានរួមបញ្ចូលតាមរយៈមុខងារដែល លោកអ្នកអាចមើលឃើញបាន, ដូចជាមុខងារតាមកាមេរ៉ារបស់យើងខ្ញុំ, ដែល បានណែនាំនូវបច្ចេកទេសក្នុងការកែពន្លឺរូបភាព ឬដាក់បន្ថែមរូបស្ទីគ័រមួយណា ដែលលោកអ្នកចូលចិត្ត ព្រមទាំងផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ទម្រង់កាមេ រ៉ាផងដែរ។

  • បណ្តាញ និងការតភ្ជាប់

    យើងខ្ញុំធ្វើការប្រមូលព័ត៌មានអំពីមនុស្ស, គណនី, សញ្ញា, និងក្រុមដែលលោក អ្នកបានតភ្ជាប់ជាមួយ និងរបៀបដែលលោកអ្នកប្រាស្រ័យទាក់ទងជាមួយពួក គេនៅលើសេវាកម្មរបស់យើងខ្ញុំ។ យើងខ្ញុំក៏ធ្វើការប្រមូលយកព័ត៌មានទំនាក់ទំ នងផងដែរ ប្រសិនបើអ្នកជ្រើសរើសក្នុងការដាក់បង្ហោះ, ធ្វើសមកាលកម្ម,  ឬ បានមកពីឧបករណ៍ចងចាំមួយចំនួន (ដូចជាសៀវភៅអាសយដ្ឋាន, កំណត់ត្រា ហៅទូរស័ព្ទ, ឬប្រវត្តិសារ SMS)។

  • ការប្រើប្រាស់របស់លោកអ្នក

    យើងខ្ញុំធ្វើការប្រមូលព័ត៌មានអំពីរបៀបដែលលោកអ្នកបានប្រើប្រាស់ AngkorFeed ដូចជាប្រភេទមាតិកាដែលលោកអ្នកបានចូលមើល ឬបានចូលរួមជា មួយ,  លក្ខណៈពិសេសដែលលោកអ្នកបានប្រើ, សកម្មភាពរបស់លោកអ្នក, រវាងមនុស្ស ឬគណនីដែលលោកអ្នកបានទាក់ទងជាមួយ,  និងពេលវេលា,  ប្រេកង់,  រួមទាំងរយៈពេលនៃសកម្មភាពរបស់លោកអ្នកផងដែរ។ ជាឧទាហរណ៍ យើងខ្ញុំចូលមើលនៅពេលដែលលោកអ្នកកំពុងធ្វើការប្រើប្រាស់ ហើយបាន ឃើញពីការប្រើប្រាស់ AngkorFeed របស់លោកអ្នកជាចុងក្រោយជាមួយនឹងអ្វី ដែលលោកអ្នកបានដាក់បង្ហោះ, ដូចជាវីដេអូ, និងមាតិកាផ្សេងទៀតដែលលោក អ្នកចូលទៅមើល។

  • ព័ត៌មានអំពីសកម្មភាពរបស់អ្នកដ៏ទៃ និងព័ត៌មានដែលលោកអ្នកផ្តល់

    យើងខ្ញុំធ្វើការប្រមូល និងវិភាគមាតិកា, ការទំនាក់ទំនង,  និងព័ត៌មានដែលអ្នកដ៏ ទៃទៀតបានផ្តល់ឱ្យនៅពេលដែលពួកគេធ្វើការប្រើប្រាស់ AngkorFeed ។ វាអាច រួមទាំងព័ត៌មានអំពីលោកអ្នក ដូចជានៅពេលដែលអ្នកដទៃបានចែករំលែក ឬ ផ្តល់មតិយោបល់នៅលើរូបថតរបស់លោកអ្នក,  ផ្ញើសារទៅកាន់លោកអ្នក,  ឬដាក់បង្ហោះ, ធ្វើសមកាលកម្ម,  ឬបានមកពីព័ត៌មានទំនាក់ទំនងរបស់លោក អ្នកផងដែរ។

2.     ឧបករណ៍ព័ត៌មាន

យើងខ្ញុំធ្វើការប្រមូលព័ត៌មានមកពីឧបករណ៍ដែលលោកអ្នកប្រើប្រាស់ដើម្បីតភ្ជាប់ទៅ កាន់ AngkorFeed, ការកំណត់មាតិកាផ្ទាល់ខ្លួន (រួមទាំងការផ្សាយពាណិជ្ជកម្ម) និងលក្ខណៈ ពិសេសដែលលោកអ្នកមើលឃើញនៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់ AngkorFeed ដោយផ្អែកលើទិន្នន័យបានពីឧបករណ៍របស់លោកអ្នកផ្ទាល់។ ព័ត៌មានទាំងនេះរួមមាន៖

  • គុណលក្ខណៈឧបករណ៍៖ ព័ត៌មានមួយចំនួនដូចជាប្រព័ន្ធប្រតិបត្តិការ, កំណែ សមាសធាតុកម្មវិធី និងសំណុំកម្មវិធី, ទំហំដែលអាចផ្ទុកបាន, ប្រភេទកម្មវិធី ស្វែងរកតាមអ៊ីនធើណេត, ឈ្មោះនិងប្រភេទកម្មវិធីឯកសារ និងកម្មវិធីជំនួយដ៏ ទៃទៀត។

  • ឧបករណ៍កំណត់អត្តសញ្ញាណ៖ ជាឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់,   ឧបករណ៍កំណត់លេខសម្គាល់ ID, និងឧបករណ៍កំណត់អត្តសញ្ញាណផ្សេង ទៀត, ដូចជាបានមកពីកម្មវិធីហ្គេម, កម្មវិធីផ្សេងៗ,  ឬគណនីដែលលោកអ្នក ប្រើប្រាស់។

  • ឧបករណ៍កំណត់ទិន្នន័យ៖ ព័ត៌មានដែលលោកអ្នកអនុញ្ញាតឱ្យ AngkorFeed ទទួលយកបាន ដោយធ្វើការកំណត់នូវដំណើការជាក់លាក់ណាមួយនៅលើឧប ករណ៍របស់លោកអ្នក, ដូចជាទីតាំង GPS,  ការចូលប្រើប្រាស់កាមេរ៉ា ឬរូបថត។

  • បណ្តាញ និងការតភ្ជាប់៖ ព័ត៌មានអំពីក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត ឬ ISP របស់លោកអ្នក, ភាសា, ពេលវេលាតាមតំបន់, លេខទូរស័ព្ទចល័ត,  និងអាសយ ដ្ឋាន IP ។

 

និតិវិធីក្នុងការប្រមូលព័ត៌មានរបស់យើងខ្ញុំ

យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំមានស្រាប់ (អាស្រ័យទៅលើជម្រើសដែលលោកអ្នកបាន ជ្រើសរើសយក) ដូចបានបរិយាយខាងក្រោមដើម្បីផ្តល់ជូន និងគាំទ្រនូវផលិតផលរបស់AngkorLife រួមទាំងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើការបរិយាយនៅក្នុងលក្ខខណ្ឌដែលមាននៅក្នុង AngkorLife និង AngkorFeed ។

 

ការផ្តល់ជូន, ការធ្វើបដិរូបកម្ម, និងការកែលម្អនៃផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាលយើងខ្ញុំ

យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំមានស្រាប់ ដើម្បីផ្តល់ជូនផលិតផលរបស់ យូញៀន ម៉ូបាល ។ ការផ្តល់ជូនផលិតផល យូញៀន ម៉ូបាល រួមមានការកែប្រែមុខងារ និងមាតិកា (រួមទាំងការផ្សាយពាណិជ្ជ កម្មរបស់លោកអ្នក, មតិពត៌មានរបស់ AngkorLife, AngkorFeed និងស្តូរីនៅលើ AngkorFeed) និងការ ណែនាំជូននូវព្រឹត្តិការណ៍ ឬប្រធានបទផ្សេងៗទៅកាន់មិត្តភ័ក្តិ (=តាមដាន) ដែលលោកអ្នកចាប់អារម្មណ៍ទាំងនៅក្នុង និងក្រៅផលិតផលរបស់ យូញៀន ម៉ូបាល ។ ដើម្បីបង្កើតនូវបទពិសោធន៍ផ្ទាល់ ខ្លួនដែលពាក់ព័ន្ធសម្រាប់អ្នកជាពិសេសនៅក្នុងផលិតផលរបស់ យូញៀន ម៉ូបាលយើងខ្ញុំប្រើប្រាស់ ទិន្នន័យដែលបានប្រមូល និងព័ត៌មានដែលទទួលយកបាន ពីលោកអ្នកផ្ទាល់ និងអ្នកដទៃទៀត (រួមទាំងទិន្នន័យដែលត្រូវបានការពារពិសេសណាមួយ ដែលលោកអ្នកធ្វើការជ្រើសរើសទុក សម្រាប់ផ្តល់ឱ្យយើងខ្ញុំ) ដើម្បីអាចស្វែងយល់ពីទំនាក់ទំនង, ចំណង់ចំណូលចិត្ត,  ចំណាប់អារម្មណ៍ និងសកម្មភាពរបស់លោកអ្នកផងដែរ។ ទាំងនេះក៏មានការ ពាក់ព័ន្ធទៅនឹងមធ្យោបាយដែលលោក អ្នកប្រើប្រាស់ដើម្បីធ្វើអន្តរកម្មជាមួយផលិតផលរបស់ យូញៀន ម៉ូបាលនិងព័ត៌មានអំពីមនុស្ស, ទីកន្លែង, ឬវត្ថុដែលលោកអ្នកមានទំនាក់ទំនងជាមួយ, ឬមានការចាប់អារម្មណ៍ ទាំងនៅក្នុង និង ក្រៅផលិតផលរបស់ យូញៀន ម៉ូបាលផងដែរ។

  • w   ព័ត៌មានជុំវិញផលិតផល និងឧបករណ៍របស់ក្រុមហ៊ុន យូញៀន ម៉ូបាល ៖ យើងខ្ញុំធ្វើការភ្ជាប់ ជូននូវព័ត៌មានអំពីសកម្មភាពរបស់លោកអ្នកជាមួយផលិតផល និង ឧបករណ៍របស់ក្រុមហ៊ុន យូញៀន ម៉ូបាលជាច្រើនដើម្បីបង្កើត ឫផ្លាស់ប្តូរនូវបទពិសោធន៍ យ៉ាងពិសេសមួយដែលសមស្រប និងមានភាពស៊ីសង្វាក់គ្នាទៅលើផលិតផលរបស់ យើងខ្ញុំទាំងអស់គ្រប់ទី កន្លែងនៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់។ ជាឧទាហរណ៍ យើងអាចស្នើឱ្យមានការចូលរួមជជែកកំសាន្តជាក្រុមនៅក្នុង AngkorFeed ដោយផ្អែកលើ មនុស្សដែលជាមិត្តភ័ក្តិរបស់លោកអ្នក (=កំពុងតាមដាន) ឬមានទំនាក់ទំនងក្នុងការ ផ្ញើសារតាម (AngkorLife) ។ ស្រដៀងគ្នានេះដែរ, នៅពេលដែលលោកអ្នកចុះឈ្មោះ សម្រាប់គណនីមួយនៅលើផលិត ផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាលដាច់ពីគ្នា,  យើងខ្ញុំអាចជួយលោកអ្នកក្នុងការដំឡើង ផលិតផលថ្មីនោះឱ្យបានលឿនជាងមុននូវការបំពេញព័ត៌មានចុះឈ្មោះរបស់លោកអ្នកបានដោយស្វ័យប្រវត្តិ (ដូចជាលេខទូរស័ព្ទរបស់លោកអ្នក) ពីផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាលផ្សេងទៀត។

  • ព័ត៌មានទាក់ទងទៅនឹងទីតាំង៖ យើងខ្ញុំធ្វើការប្រើប្រាស់ព័ត៌ដែលមានទាក់ទងទៅនឹងទី តាំង (ដូចជាទីតាំងបច្ចុប្បន្នរបស់លោកអ្នក, តំបន់លំនៅដ្ឋាន,  កន្លែងដែលលោកអ្នកចង់ ទៅ, ទីតាំងសម្រាប់អាជីវកម្ម និងមានមនុស្សនៅក្បែរ) ដើម្បីផ្តល់ជូន, កែសម្រួល,  និងកែលម្អផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល យើងខ្ញុំ រួមមានទាំងការផ្សាយ ពាណិជ្ជកម្មជូនដល់លោកអ្នក និងអ្នកដទៃទៀតផងដែរ។ ព័ត៌មានដែលទាក់ទងទៅនឹង ទីតាំងនេះអាចពឹងផ្អែកទៅលើឧបករណ៍កំណត់ទីតាំង (ប្រសិនបើលោកអ្នកបានកំណត់ នៅក្នុងឧបករណ៍អនុញ្ញាតឱ្យប្រមូលព័ត៌មាននេះបាន), អាសយដ្ឋាន IP,  និងព័ត៌មាន ដែលបានបង្កើតនៅពេលដែលលោកអ្នក និងអ្នកដទៃទៀតប្រើប្រាស់ផលិតផលរបស់ ក្រុមហ៊ុន យូញៀន ម៉ូបាល (ដូចជាការចុឈ្មោះទីតាំង ឬការចូលរួមជាមួយព្រឹត្តិការណ៍ អ្វីមួយ)។

  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល៖ យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំត្រូវការ ស្ទង់មតិ និងធ្វើការស្រាវជ្រាវ, ដើម្បីសាកល្បងក្នុងការដោះស្រាយនូវបញ្ហា,  ហេតុដូច្នេះ ការអភិវឌ្ឍន៍,  ការសាកល្បង,  ដែលអាចបំពេញនូវការកែលម្អផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល យើងខ្ញុំបាន។ ទាំងនេះរួមបញ្ចូលនូវការប្រើប្រាស់ទិន្នន័យដើម្បីបង្កើត ផលិតផល និងមុខងារថ្មីៗផងដែរ។

  • ការផ្សាយពាណិជ្ជកម្ម និងមាតិកាផ្សព្វផ្សាយផ្សេងទៀត៖ យើងខ្ញុំប្រើប្រាស់ព័ត៌មានដែល យើងខ្ញុំមានស្រាប់ រួមទាំងព័ត៌មានដែលបានមកពី ចំណាប់អារម្មណ៍, អាកប្បកិរិយា, និង ទំនាក់ទំនងរបស់លោកអ្នក, ដើម្បីធ្វើការជ្រើសរើស និងកំណត់នូវការផ្សាយពាណិជ្ជកម្ម,  ប័ណ្ណទូទាត់, និងមាតិកាផ្សព្វផ្សាយផ្សេងទៀតដែលនឹងដាក់បង្ហាញជូនលោកអ្នក។ ទាំង នេះពាក់ព័ន្ធទៅនឹងការកែសម្រួលនូវផ្នែកទាំងអស់ ដើម្បីកំណត់ពីចំណង់ចំណូលចិត្តជា មួយនឹងអន្តរកម្មរបស់លោកអ្នកឱ្យកាន់តែនៅជិតបង្កើយ។

 

ការវាយតម្លៃ, ការវិភាគ, និងសេវាអាជីវកម្មផ្សេងទៀត

យើងខ្ញុំប្រើប្រាស់ព័ត៌មានដែលយើងខ្ញុំមានស្រាប់, ដូចជាទិន្នន័យនៅលើគេហទំព័រដែលលោកអ្នក បានចូលទស្សនា និងការចូលទៅមើលពាណិជ្ជកម្ម, ដើម្បីជួយដល់អ្នកផ្សាយពាណិជ្ជកម្ម និងដៃគូ ផ្សេងទៀតក្នុងការវាយតម្លៃពីការអនុវត្ត និងការចែកចាយនៃពាណិជ្ជកម្ម និងសេវាកម្មរបស់ពួកគេ,  ការយល់ដឹងអំពីប្រភេទមនុស្សដែលត្រូវនឹងសេវាកម្មរបស់ពួកគេ និងរបៀបដែលពួកគេធ្វើអន្តរកម្ម ជាមួយគេហទំព័រ, កម្មវិធី, និងសេវាកម្មផ្សេងៗទៀត។

 

ការលើកកម្ពស់សុវត្ថិភាព, សុចរិតភាព, និង សន្តិសុខ            

យើងខ្ញុំប្រើប្រាស់ព័ត៌មានក្រោមការកាន់កាប់របស់យើងខ្ញុំ ដើម្បីធ្វើការផ្ទៀងផ្ទាត់គណនី និងសកម្ម ភាព, ការទប់ស្កាត់ពីការប្រព្រឹត្តដែលបង្កគ្រោះថ្នាក់, ការរកឃើញ និងការទប់ស្កាត់ពីសារឥត បានការ និងបទពិសោធន៍អវិជ្ជមានផ្សេងទៀត,  ដើម្បីរក្សាបាននូវភាពត្រឹមត្រូវនៃផលិតផល របស់យើងខ្ញុំ, និងលើកកម្ពស់សុវត្ថិភាព និងសន្តិសុខនៃផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល ទាំងនៅលើ និងក្រៅពីវេទិការបស់យើងខ្ញុំ។ ជាឧទាហរណ៍, យើងខ្ញុំអាចប្រើទិន្នន័យដែលយើងខ្ញុំ ត្រូវការស៊ើបអង្កេតពីសកម្មភាពដែលគួរឱ្យសង្ស័យមួយចំនួន ឬការបំពានទៅលើលក្ខខណ្ឌ និង គោលការណ៍របស់យើង,  ឬការរកឃើញថាមាននរណាម្នាក់ត្រូវការជំនួយពីយើងខ្ញុំ។

 

ការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់

យើងខ្ញុំប្រើប្រាស់ទិន្នន័យដែលយើងខ្ញុំមានដើម្បីផ្តល់សម្ភារៈទីផ្សារជូនដល់លោកអ្នក,  ការទំនាក់ ទំនងអំពីផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល យើងខ្ញុំ និងធ្វើការជូនដំណឹងដល់លោកអ្នក អំពី គោលការណ៍ និងលក្ខខណ្ឌនៃ AngkorLife/AngkorFeed របស់យើងខ្ញុំ។ យើងខ្ញុំក៏ប្រើប្រាស់នូវ ព័ត៌មានរបស់លោកអ្នកដើម្បីធ្វើការឆ្លើយតបទៅកាន់លោកអ្នកនៅរាល់ពេលដែលលោកអ្នកធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំវិញផងដែរ។

វិធីសាស្រ្តក្នុងការចែករំលែកព័ត៌មាន

  1. ការចែករំលែកនៅលើផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល

  • w   មនុស្ស និងគណនីដែលលោកអ្នកធ្វើការចែករំលែក និងទំនាក់ទំនងជាមួយ៖ នៅពេលលោកអ្នកប្រើប្រាស់ AngkorFeed ដើម្បីធ្វើការចែករំលែក ឬទំនាក់ទំនង ជាមួយ, លោកអ្នកអាចជ្រើសរើសយកអ្នកណាដែលលោកអ្នកចង់ ចែករំលែកជា មួយបាន, ដូចជាលក្ខណៈឯកជន,  ជាមួយតែមិត្តភ័ក្តិប៉ុណ្ណោះ,  ឬធ្វើការបង្ហោះ ជាសាធារណៈ។ ដូចគ្នានេះដែរ នៅពេលដែលលោកអ្នកធ្វើការទំនាក់ទំនងជា មួយមនុស្ស ឬអាជីវកម្មដោយប្រើប្រាស់ AngkorLife ឬ AngkorFeed,  ពួកគេអាច មើលឃើញពីមាតិកាដែលលោកអ្នកបានផ្ញើចេញ។ បណ្តាញរបស់លោកអ្នកក៏ អាចមើលឃើញពីសកម្មភាពដែលលោកអ្នកមាននៅលើផលិតផលរបស់ក្រុម ហ៊ុន យូញៀន ម៉ូបាលយើងខ្ញុំ,  រួមទាំងការចូលរួមជាមួយការផ្សាយពាណិជ្ជកម្ម និង មាតិកាផ្សព្វផ្សាយផងដែរ។ យើងខ្ញុំអនុញ្ញាតឱ្យគណនីផ្សេងទៀតបានមើល ឃើញដែរថា អ្នកណាខ្លះបានចូលទៅមើលស្តូរីដែលបានដាក់បង្ហោះនៅលើ AngkorFeed របស់ពួកគេនោះ។

    ព័ត៌មានដែលធ្វើការបង្ហោះជាសាធារណៈអាចត្រូវបានគេមើលឃើញគ្រប់គ្នា ទាំងនៅក្នុង និងក្រៅផលិតផលរបស់ក្រុមហ៊ុន យូញៀន ម៉ូបាល,  ទោះបីជាពួក គេមិនទាន់មានគណនីក៏ដោយ។ នេះរួមបញ្ចូលទាំងឈ្មោះរបស់ លោកអ្នកនៅ លើអេក្រង់ AngkorFeed,  ព័ត៌មានដែលលោកអ្នកធ្វើការចែករំលែកជាមួយ ទស្សនិកជនជាសាធារណៈ,  ព័ត៌មាននៅក្នុងប្រូហ្វាល AngkorLife របស់លោក អ្នកដែលដាក់បង្ហាញជាសាធារណៈ និងមាតិកាដែលលោកអ្នកធ្វើការចែក រំលែកនៅលើទំព័ររបស់ AngkorFeed ។

  • មនុស្សដែលអាចមើលឃើញពីសកម្មភាពរបស់លោកអ្នកនៅលើ AngkorFeed ពួកគេមានជម្រើសក្នុងការចែករំលែក ឬធ្វើការចែករំលែកឡើងវិញនូវមាតិកា របស់លោកអ្នកជាមួយអ្នកដទៃទៀតបាន (រួមទាំងមនុស្ស និងអាជីវកម្មក្រៅពី ទស្សនិកជនដែលលោកអ្នកបានជ្រើសរើសយក), ដូច្នេះលោកអ្នកគួរតែពិចារ ណានូវចំណុចទាំងនេះ មុនពេលធ្វើការជ្រើសរើសយកទស្សនិកជនរបស់អ្នក។ ជាឧទាហរណ៍,  ប្រសិនបើលោកអ្នកចែករំលែកនូវការបង្ហោះ ឬការផ្ញើសារទៅ កាន់មិត្តភ័ក្តិ ឬគណនីដែលលោកអ្នកបានជ្រើសរើសយក, ពួកគេក៏អាចធ្វើការ ចែករំលែកវាឡើងវិញដោយផ្ទាល់ ឬនៅខាងក្រៅផលិតផលរបស់ ក្រុមហ៊ុន យូញៀន ម៉ូបាល យើងខ្ញុំ។ ម្យ៉ាងទៀត, នៅពេលដែលលោកអ្នកបញ្ចេញមតិ,  ឬ មានប្រតិកម្មឆ្លើយតបចំពោះការបង្ហោះរបស់អ្នកដ៏ទៃ,  មនុស្សដែលអាចមើល ឃើញមាតិកានោះ ពួកគេក៏អាចមើលឃើញពីមតិយោបល់ ឬការឆ្លើយតបរបស់ លោកបានអ្នកផងដែរ,  ហើយអ្នកដែលដាក់បង្ហោះមាតិកា ពួកគេក៏អាចចូលទៅ ធ្វើការផ្លាស់ប្តូរនូវគោលដៅទស្សនិកជនរបស់ពួកគេបាននៅពេលក្រោយទៀត ផងដែរ។

    មនុស្សអាចប្រើប្រាស់ AngkorFeed ដើម្បីបង្កើតមាតិកាអំពីលោកអ្នក និងចែក រំលែកវាជាមួយទស្សនិកជននៃជម្រើសរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេអាច ចែករំលែករូបថតរបស់លោកអ្នកនៅក្នុងស្តូរី,  សំដៅដល់លោកអ្នក ឬដាក់ភ្ជាប់ មកជាមួយទីតាំងរបស់លោកអ្នកក្នុងការបង្ហោះ, ឬចែករំលែកព័ត៌មានអំពីលោក អ្នកនៅលើការបង្ហោះ ឬនៅក្នុងសារ។ ប្រសិនបើលោកអ្នកគិតថាមានភាពមិន ប្រក្រតីជាមួយនឹងមាតិកាដែលបានចែករំលែកអំពីលោកអ្នកនៅលើ AngkorFeed លោកអ្នកមានជម្រើសក្នុងការរាយការណ៍អំពីមាតិកានេះមកកាន់យើងខ្ញុំបាន។

  • ម្ចាស់កម្មសិទ្ធិថ្មី៖ ក្នុងករណីមានការផ្លាស់ប្តូរនូវម្ចាស់កម្មសិទ្ធិ ឬប្រតិបត្តិការនៃ ផលិតផល ឬទ្រព្យសម្បត្តិដែលមាននៅក្នុង AngkorFeed យើងខ្ញុំអាចធ្វើការចែក រំលែកព័ត៌មានរបស់លោកអ្នកជាមួយម្ចាស់កម្មសិទ្ធិថ្មីបាន។

 

2.     ការចែករំលែកជាមួយដៃគូដែលជាភាគី-ទីបី

យើងខ្ញុំមានការសហការណ៍ជាមួយដៃគូផ្សេងទៀតដែលជាភាគី-ទីបី ដើម្បីចូលរួមគាំទ្រ និងកែលម្អ ក្រុមហ៊ុន យូញៀន ម៉ូបាល របស់យើងខ្ញុំក្នុងការពង្រីកនូវអាជីវកម្មដោយប្រើ ប្រាស់តាមអាជីវកម្មរបស់ AngkorFeed និងផ្តល់ជូននូវសេវាកម្មដោយឥតគិតថ្លៃនៅក្នុង ប្រទេសកម្ពុជា (និងប្រទេសផ្សេងទៀត)។ យើងខ្ញុំ​មិន​លក់​ព័ត៌មាន​របស់​លោកអ្នក​ទៅ​ឱ្យ​នរណា​ម្នាក់​ឡើយ មិនថាក្នុងពេលបច្ចុប្បន្ននេះ ឫ​ទៅ​អនាគត​។ យើងខ្ញុំក៏មានការដាក់ កំហិតយ៉ាង តឹងរ៉ឹងអំពីរបៀបដែលដៃគូរបស់យើងខ្ញុំអាចធ្វើការប្រើប្រាស់ និងបង្ហាញទិន្ន ន័យដែលយើងខ្ញុំបានផ្តល់ឱ្យផងដែរ។ប្រភេទនៃភាគីទីបីដែលយើងខ្ញុំធ្វើការចែករំលែក ព័ត៌មានជាមួយ៖

  • អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម៖ យើងខ្ញុំផ្តល់ជូនអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវ របាយ ការណ៍អំពីប្រភេទមនុស្សដែលមើលពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងការ អនុវត្តនូវពាណិជ្ជកម្មរបស់ពួកគេ, ប៉ុន្តែយើងខ្ញុំមិនចែករំលែកព័ត៌មានដែលបាន កំណត់ពីអត្តសញ្ញាណរបស់លោកអ្នកផ្ទាល់ទេ (ដូចជាឈ្មោះ ឬអាសយដ្ឋាន អ៊ីមែលរបស់លោកអ្នក ដែលអាចប្រើដើម្បីទាក់ទងឬកំណត់អត្តសញ្ញាណអ្នក របស់អ្នកបាន) លុះត្រាតែមានការអនុញ្ញាតពីលោកអ្នក។ ជាឧទាហរណ៍, យើងខ្ញុំ ផ្តល់ឱ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវព័ត៌មានអំពីប្រជាសាស្រ្ត និងចំណាប់អា រម្មណ៍ទូទៅ (ដូចជាការផ្សាយពាណិជ្ជកម្មដែលត្រូវបានដាក់បង្ហាញដល់ស្ត្រីមាន អាយុចន្លោះពី 18 ដល់ 25 ឆ្នាំនៅក្នុងទីក្រុងភ្នំពេញដែលមានការចាប់អារម្មណ៍ ទៅលើសិល្បៈតែប៉ុណ្ណោះ) ដើម្បីកំណត់នូវគោលដៅនៃការផ្សាយពាណិជ្ជកម្ម របស់ពួកគេឱ្យកាន់តែមានភាពល្អប្រសើរឡើង។ យើងខ្ញុំក៏អាចកំណត់បានដែរ ថា តើការផ្សព្វផ្សាយពាណិជ្ជកម្មនេះមានឥទ្ធិពលដល់ការទិញ ឬសកម្មភាព ដែលទាក់ទងទៅនឹងអ្នកផ្សព្វផ្សាយដែរឬទេ។

  • ដៃគូប្រើប្រាស់ក្នុងការវិភាគសេវាកម្មរបស់ AngkorFeed៖ យើងផ្តល់ជូនបុគ្គល និងអាជីវកម្មនូវស្ថិតិ និងការយល់ដឹងរួមមួយ ដើម្បីស្វែងយល់ពីរបៀបដែល មនុស្សចូលរួមបង្ហោះ,  បញ្ជីឈ្មោះ,  វីដេអូ, និងមាតិកាផ្សេងទៀតនៅលើ និង ក្រៅពី AngkorFeed ។ ជាឧទាហរណ៍,  ប្រូហ្វាលទទួលនូវព័ត៌មានអំពីអាជីវកម្ម របស់ AngkorFeed នៃចំនួនមនុស្សដែលបានចូលមើល, ការមានប្រតិកម្មឆ្លើយ តប,  ឬផ្តល់ជាមតិយោបល់នៅលើការបង្ហោះរបស់ពួកគេ,  ក៏ដូចជាលក្ខណៈនៃ ប្រជាសាស្រ្តសរុប និងការប្រាស្រ័យទាក់ទងជាមួយគណនីផ្សេងទៀត,  ដែល អាចជួយពួកគេក្នុងការស្វែងយល់អំពីទស្សនិកជនរបស់ពួកគេឱ្យកាន់តែច្បាស់ថែមទៀត។

  • ដៃគូដែលផ្តល់ទំនិញ និងសេវាកម្មនៅក្នុង AngkorFeed៖ ប្រសិនបើលោកអ្នកជាវ មាតិកាពិសេស ឬទិញទំនិញពីអ្នកលក់នៅក្នុង AngkorFeed,  អ្នកបង្កើតមាតិកា ឬអ្នកលក់អាចទទួលបាននូវព័ត៌មានដែលលោកអ្នកធ្វើការចែករំលែកជាសាធារណៈ និងព័ត៌មានផ្សេងទៀតដែលចាំបាច់ដើម្បីបំពេញនូវប្រតិបត្តិការ,  រួមទាំង ការដឹកជញ្ជូន និងព័ត៌មានទំនាក់ទំនងលម្អិតបន្ថែមទៀត។

  • ការអនុវត្តច្បាប់ ឬសំណើខាងផ្លូវច្បាប់៖ យើងខ្ញុំចែករំលែកព័ត៌មានក្នុងការឆ្លើយ តបទៅនឹងសំណើពីខាងផ្លូវច្បាប់ ឬក្នុងស្ថានភាពណាមួយដូចដែលបានរៀបរាប់ នៅខាងក្រោម។

 

ការគ្រប់គ្រង នឹងការលុបចោលនូវព័ត៌មានរបស់លោកអ្នក

ដើម្បីគ្រប់គ្រង ឬលុបចោលព័ត៌មានរបស់លោកអ្នក,  យើងខ្ញុំរក្សាទុកទិន្នន័យរហូតដល់ពេល ដែលលែងត្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាកម្មរបស់ AngkorLife និង AngkorFeed បន្តទៀត,  ឬ រហូតដល់ពេលដែលគណនីរបស់លោកអ្នកត្រូវបានលុបចោលហើយ, គឺអាស្រ័យទៅលើករណី មួយណាដែលបានកើតឡើងជាមុន។ ការកំណត់នេះ គឺផ្អែកទៅលើកត្តាដូចជា តាមលក្ខណៈនៃ ទិន្នន័យនិមួយៗ, ហេតុផលនិងដំណើរការដែលបានប្រមូល,  និងមានតម្រូវពីខាងផ្នែកច្បាប់ក្នុង ការរក្សាទុក ឬប្រតិបត្តិការដែលពាក់ព័ន្ធ។ ជាឧទាហរណ៍, នៅពេលដែលលោកអ្នកស្វែងរកអ្វីមួយ នៅលើ AngkorFeed,  លោកអ្នកអាចចូលទៅប្រើប្រាស់ និងលុបសំណួរនោះចេញពីប្រវត្តិស្វែងរក របស់លោកអ្នកបានគ្រប់ពេលវេលា, ប៉ុន្តែកំណត់ហេតុនៃការស្វែងរកនោះត្រូវបានលុបចោលជា ស្ថាពរបន្ទាប់ពីរយៈពេល 6ខែ។ ប្រសិនបើលោកអ្នកដាក់ស្នើសុំច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណ ដែលចេញដោយរដ្ឋាភិបាលរបស់លោកអ្នកសម្រាប់ធ្វើការផ្ទៀងផ្ទាត់គណនីយើងខ្ញុំនឹងធ្វើការលុបចោលច្បាប់ចម្លងនោះក្នុងរយៈពេល 30ថ្ងៃ បន្ទាប់ពីការត្រួតពិនិត្យមើលឡើងវិញ,  លើកលែងតែ មានការបញ្ជាក់ផ្សេងណាមួយក្រៅពីនេះ។

ព័ត៌មានដែលអ្នកដទៃបានចែករំលែកអំពីលោកអ្នកមិនស្ថិតនៅក្នុងផ្នែកនៃគណនីរបស់លោកអ្នកទេ ហើយព័ត៌មាននោះនឹងមិនត្រូវបានលុបចោលឡើយ។

 

ការឆ្លើយតបទៅនឹងសំណើខាងផ្លូវច្បាប់ និងការទប់ស្កាត់គ្រោះថ្នាក់

ការចូលទៅប្រប្រាស់នៅក្នុង AngkorFeed, ការរក្សាទុក,  និងការចែករំលែកព័ត៌មានរបស់អ្នកជា មួយនិយ័តករ,  ការអនុវត្តច្បាប់, ឬដើម្បីឆ្លើយតបទៅនឹងសំណើផ្សេងៗទៀតខាងផ្លូវច្បាប់ ។

  • នៅពេលមានអមដោយសំណើខាងផ្លូវច្បាប់ (ឧ. ដីកាស្វែងរក, ដីកាតុលាការ, ដីកាផ្សេង ទៀត) និងបានចាត់ទុកថាជាតម្រូវការយ៉ាងចាំបាច់សម្រាប់អនុវត្តច្បាប់។ នេះរួមទាំងការ ទទួលយកនូវសំណើពីយុត្តាធិការនៅក្រៅប្រទេសកម្ពុជា ក្នុងពេលដែលមានករណីចាំ បាច់ដោយយោងទៅតាមច្បាប់នៃយុត្តាធិការនោះ,  មានការប៉ះពាល់ទៅដល់អ្នកប្រើ ប្រាស់នៅក្នុងតំបន់នោះ,  និងជាសំណើដែលស្របតាមស្តង់ដារទទួលស្គាល់ជាអន្តរ ជាតិ។

  • នៅពេលដែលក្រុមហ៊ុន យូញៀន ម៉ូបាល យល់ឃើញពីភាពចាំបាច់មួយចំនួន,  រួមទាំង វិធានការស្វែងរក និងទប់ស្កាត់ការក្លែងបន្លំ, ការប្រើប្រាស់ផលិតផលដែលគ្មានការ អនុញ្ញាត, ការបំពានលើលក្ខខណ្ឌ ឬគោលនយោបាយ, ឬសកម្មភាពបង្កគ្រោះថ្នាក់ និងសកម្មភាព ខុសច្បាប់ផ្សេងៗ ដើម្បីការពារជូនលោកអ្នក និងអ្នកដទៃទៀត។ នេះរួមបញ្ចូលទាំងការ ចែករំលែកនូវព័ត៌មានស្មោះត្រង់នៃគណនីជាមួយនឹងដៃគូដែលជាភាគីទីបីដើម្បីទប់ស្កាត់ ពីការក្លែងបន្លំ, ការរំលោភបំពាន,  និងសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងទៀតនៅក្នុងផលិត ផលរបស់យើងខ្ញុំ។ ជាឧទាហរណ៍,  នៅពេលមានករណីទាំងនេះកើតឡើង,  យើងខ្ញុំធ្វើ ការផ្លាស់ប្តូរព័ត៌មានភ្លាមៗជាមួយភាគីទីបី ដើម្បីការពារប្រឆាំងនឹងការក្លែងបន្លំ និងពីការ រំលោភបំពានដែលមាននៅក្នុងផលិតផលរបស់យើងខ្ញុំ។

ព័ត៌មានដែលយើងខ្ញុំប្រមូលបានពីសកម្មភាពរបស់លោកអ្នក រួមទាំងទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងទៅនឹងការទិញទំនិញដែលធ្វើឡើងដោយប្រើផលិតផលរបស់យើងខ្ញុំ, អាចត្រូវបានចូលប្រើ និងរក្សាទុកសម្រាប់រយៈពេលដ៏យូរ ដើម្បីឆ្លើយតបទៅនឹងសំណើ ឬកាតព្វកិច្ចពីខាងផ្លូវច្បាប់,  ការស៊ើបអង្កេតរបស់រាជរដ្ឋាភិបាល,  ការបំពានដែលអាចកើតមានទៅលើលក្ខខណ្ឌ និងគោលនយោបាយរបស់យើងខ្ញុំ, ឬដើម្បីការពារ ពីការបង្កគ្រោះថ្នាក់ផ្សេងទៀតទុកជាមុន។ ។ យើងខ្ញុំក៏រក្សាទុកនូវព័ត៌មានពីគណនីដែលត្រូវបានបិទចោលនៃការបំពានទៅលើលក្ខខណ្ឌយ៉ាងហោចណាស់មួយឆ្នាំផងដែរ ដើម្បីការពារទុកជាមុនពីការបំពានដដែលនេះម្តងទៀត ឬការ បំពានទៅលើលក្ខខណ្ឌផ្សេងទៀតរបស់យើងខ្ញុំ។

 

ការជូនដំណឹងអំពីការផ្លាស់ប្តូរចំពោះគោលការណ៍ឯកជនភាព

យើង​ខ្ញុំនឹងធ្វើការ​ជូន​ដំណឹងដល់លោក​អ្នក​ជាមុន នៅ​ពេល​ដែលយើងខ្ញុំធ្វើការ​ផ្លាស់​ប្តូរនូវ​គោល ការណ៍​នេះ និង​ផ្តល់ជូនលោក​អ្នក​នូវ​ឱកាស​ដើម្បី​ត្រួតពិនិត្យ​មើល​គោលការណ៍​ដែល​បាន​កែប្រែ នេះផងដែរ ​មុន​ពេលលោក​អ្នកសម្រេចចិត្ត​ជ្រើសរើស ក្នុងការ​បន្ត​ប្រើប្រាស់នូវ​ផលិតផលរបស់ AngkorFeed យើងខ្ញុំ។

 

ការិយាល័យទំនាក់ទំនងរបស់ AngkorFeed

ក្រុមហ៊ុន យូញៀន ម៉ូបាល ខូអិលធីឌី

កំណត់សម្គាល់: គោលការណ៍ឯកជនភាព

អាស័យដ្ឋាន៖ អគារជាន់ទី3, ផ្ទះលេខ 630A, ផ្លូវជាតិលេខ 2, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីនៃឯកជនភាព៖ លោក JASON OH

ប្រធានផ្នែកអភិបាលកិច្ចនៃឯកជនភាព

 

 

(កំណែ ថ្ងៃទី 01 ខែ​ 12 ឆ្នាំ 2023)